បំពេញពាក្យទីនេះ

 

   ក្រុមហ៊ុន គ្លូប៊លហៅស៍ (ខេមបូឌា) ឯ.ក

       ដំណើរអាជីវកម្ម ផ្គត់ផ្គង់សម្ភារៈសំណង់ និង ឧបករណ៍តុបតែងគេហដ្ឋាន នាំមុខគេនៅក្នុងប្រទេសថៃ កំពុងជ្រើសរើសបុគ្គលិក ទាំងភេទប្រុស និង ភេទស្រី ដែលកំពុងស្វែងរកការរីកចម្រើន មកចូលរួមជាក្រុមការងារ ប្រចាំសាខាកម្ពុជា។ យើងផ្តល់ជូននូវឱកាសជាច្រើន និង អត្ថប្រយោជន៍យ៉ាងសាកសមដល់បុគ្គលិក។ ក្រុមហ៊ុនកំពុងពង្រីកអាជីវកម្ម ដោយយើងមានការងារនៅផ្នែកប្រតិបត្តិការ និង បំរើសេវាកម្ម ដែលមានការរីកចម្រើននៃអាជីពទាំងនៅការិយាល័យកណ្តាល និង នៅតាមបណ្តាសាខា។

   គុណសម្បត្តិទូទៅសំរាប់គ្រប់តំណែង

    1. ភេទប្រុស/ស្រី អាយុ 18ឡើងទៅ
    2. កម្រិតវប្បធម៌ ចាប់ពីវិទ្យាល័យឡើងទៅ (លើកលែងផ្នែកដឹកជញ្ជូន ផ្នែកទទួលទំនិញ ផ្នែកសំអាត និង ផ្នែករក្សាសន្តិសុខ)
    3. មានសុខភាពរឹងមាំ

    ** បុគ្គលិកលក្ខណៈល្អគឺមិនមានស្នាមសាក់នៅបរិវេណ ដៃ ដើមដៃ ត្រង់ក មិនមានចោះប្រហោងត្រចៀកធំៗ និង មិនជក់បារី
    ** ប្រសិនជាបេក្ខជនអាចបើកបរ Forklift សូមបន្ថែមនៅត្រង់ចន្លោះតំណែង នឹងទទួលបានការពិចារណាជាពិសេស

   របៀបដាក់ពាក្យ

   អ្នកអាចដាក់ពាក្យជាមួយយើងតាមវិធីខាងក្រោមនេះ

   1. ផ្ញើឯកសារដាក់ពាក្យសុំធ្វើការ និង ឯកសារដែលពាក់ព័ន្ធមកតាមអ៊ីម៉ែល [email protected]
   2. បំពេញពាក្យOnline តាមរយៈគេហទំព័រ សូម ចុចត្រង់នេះ
   3. មកដាក់ពាក្យដោយខ្លួនឯង នៅផ្នែកគ្រប់គ្រងធនធានមនុស្ស ក្រុមហ៊ុនគ្លូប៊លហៅស៍(ខេមបូឌា) ឯ.ក
    ដែលមានអាស័យដ្ឋាន នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    (ចេញពីមុខផ្សារ AEON II ប្រហែល 600 ម៉ែត្រ ស្ថិតនៅជាប់បុរី ជីបម៉ុង)

   ឯកសារដែលប្រើសំរាប់ស្នើសុំធ្វើការ

   1. ពាក្យស្នើសុំធ្វើការ និង ជីវប្រវត្ដរូបសង្ខេប(CV)
   2. រូបថត 4x6 ចំនួន 2 សន្លឹក
   3. អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ចំនួន 1 សន្លឹក
   4. សៀវភៅគ្រួសារថតចម្លងចំនួន 1សន្លឹក
   5. សញ្ញាប័ត្រថតចម្លង ឬ លិខិតបញ្ជាក់ការសិក្សាមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ
   6. លិខិតបញ្ជាក់ការងារ (បើមាន)

เว็บไซต์นี้ใช้คุกกี้

เราใช้คุกกี้เพื่อเพิ่มประสิทธิภาพ และประสบการณ์ดีในการใช้งานเว็บไซต์
อ่านนโยบายคุ้มครองข้อมูลส่วนบุคคล (Privacy Policy) และ นโยบายคุกกี้ (Cookie Policy)